ថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣
លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក នួន ទិត្យភារាម មន្ត្រី បានចូលរូមមហាសន្និបាតប្រចាំឆ្នាំ ២០២២ របស់សហភាពសហគមន៍កសិកម្មត្រាំកក់ ក្រោមការដឹកនាំដោយ លោក គង់ មឿន ប្រធានសហភាពសហគមន៍កសិកម្មត្រាំកក់ ជាប្រធានអង្គមហាសន្និបាត និង មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស រួមមានៈ
-លោក ចាន់ ម៉ៅ ប្រធានក្រុមប្រឹក្សាឃឧត្តមសុរិយា
-លោក ទូច ប៉ាវ ប្រធានក្រុមប្រឹក្សាឃុំ ពពេល-លោក សាក់ វន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និង បរិស្ថានស្រុកត្រាំកក់
-លោក លី ពន្លឺ ប្រធានការិយាល័យតាមដាន វាយតម្លៃ នាយកកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក អុឹង ស៊ិនដេត អនុប្រធានការិយាល័យបណ្តុះបណ្តាលនិងសហប្រតិបត្តិការ
-តំណាងអង្គកាr Uni4coop ចំនួន ០២រូប
តំណាងអង្កការ CIRD ចំនួន០១រូប
តំណាងអង្កការ Helen keller ចំនួន
០១រូប និងសមាជិក សមាជិកា សហគមន៍កសិកម្ម សរុបអ្នកចូលរួម ៤១ នាក់ ស្រី ០៩ នាក់ ។ មហាសន្និបាតដែលបានអនុម័ត ពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
-របាយការណ៍វឌ្ឍនភាពសហភាពសហគមន៍កសិកម្ម
-របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍លទ្ធផល តារាងតុល្យការ
-របាយការណ៍គណកម្មាធិការត្រួតពិនិត្យ
-ផែនការអនុវត្ត និង ទិសដៅបន្ត
សហភាពសហគមន៍កសិកម្មមានមុខរបរធំចំនួន ០៣ គឺ៖
- មុខរបរផ្គត់ផ្គង់ (ជីធម្មជាតិ ចំណីសត្វ )
- មុខរបរទីផ្សារកសិផល (បន្លែ ស្រូវពូជ មាន់សាច់ ពងមាន់)
- មុខរបរផ្តល់សេវាកម្មភ្ជួររាស់
ក្នុងឆ្នាំនេះ សហគមន៍កសិកម្មបានរកចំណូលដុលសរុបប្រមាណ ២៣ ៨៤៤ ០០០ រៀល ប្រាក់ចំណេញមិនទាន់បែងចែក ១ ០៨៧ ០០០ រៀល និងប្រាក់ភាគលាភទទួលបាន ១៨១ ០០០ រៀល/ហ៊ុន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម