ថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣
មន្ត្រី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន ( CFAVC) ចំនួន ០៣នាក់ បាន ចុះ ប្រជុំ ពិភាក្សាជា មួយ គណៈកម្មការ សហគមន៍កសិកម្មដេីម្បី ចុះ ជ្រេីស រេីស កសិករ បង្ហាញ ផលិត កម្ម ដំណាំ ពូជ ពោត ស (CM1) ចំនួន ០២បង្ហាញ និង ផលិត កម្ម ដំណាំ ពូជ ស្រូវ ចំនួន ០១បង្ហាញ ដែលជាលទ្ធផល បាន ជ្រើសរើស កសិករ ដែល មាន ឈ្មោះ ដូច ខាងក្រោម ៖
- ឈ្មោះ អឹម យេង ភេទប្រុស ជា កសិករ បង្ហាញ ផលិត កម្ម ដំណាំ ពូជ ពោត (CM1) ដែល មាន ផ្ទៃ ដី ចំនួន 4 000ម៉ែត្រ ការ៉េ នៅភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុក គិរីវង់
- ឈ្មោះ វ៉ាន់ សឿង ភេទ ប្រុស ជា កសិករ បង្ហាញ ផលិត កម្ម ដំណាំ ពូជ ពោត (CM1) ដែល មាន ផ្ទៃ ដី ចំនួន 6 000ម៉ែត្រ ការ៉េ នៅ ភូមិ តាអូរខាងជើង ឃុំ តាអូរ ស្រុក គិរីវង់ ។
-ឈ្មោះ តឹប ណៃ ភេទ ស្រី ជា កសិករ បង្ហាញ ផលិត កម្ម ដំណាំ ពូជ ស្រូវ ផ្កា មាលតី ដែល មាន ផ្ទៃ ដី ចំនួន 2 400ម៉ែត្រការ៉េ នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។ បាន បន្ត ចុះទៅពិនិត្យចម្ការបង្ហាញផលិតកម្មដំណាំពោតសរបស់កសិករចំនួន ០២បង្ហាញ នៅភូមិរលៀក ឃុំតាអូរ ស្រុក គិរីវង់ ដែល មាន លទ្ធផល ដូច ខាងក្រោម ៖
+កសិករឈ្មោះ សេង កំសត់ ភេទប្រុស
-ផ្ទៃដីដាំដុះចំនួន ៧ ០០០ម៉ែត្រការ៉េ
-ស្ថិតក្នុងដំកាលលូលាស់៖ ពោតចេញស្នៀត
-ដំណាំពោតដុះលូតលាស់ល្អ
+ កសិករ ភឿន ដា ភេទប្រុស
-ផ្ទៃដីដាំដុះចំនួន៖ ១ ៥០០ម៉ែត្រការ៉
-ថ្ងៃខែដាំដុះ៖ ០៤ មករា ២០២៣
-ស្ថិតក្នុងដំណាក់កាលលូតលាស់៖ ដំណាក់កាលលូតលាស់ដំបូង
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម