ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣
មន្ត្រី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន ( CFAVC) ចំនួន ០៤នាក់ ស្រី ០២នាក់ បាន ចុះ ប្រជុំ ជា មួយ គណៈកម្មការ សហគមន៍កសិកម្ម ដេីម្បី ចុះ ជ្រេីស រេីស កសិករ បង្ហាញ ផលិត កម្ម ដំណាំ ពូជ ពោត ស(CM1) ចំនួន ០២បង្ហាញ និង ផលិតកម្ម ដំណាំស្រូវ ពូជ ចំនួន ០៣បង្ហាញ ជាលទ្ធផល បាន ជ្រើសរើស កសិករ ដែល មាន ឈ្មោះ ដូច ខាងក្រោម ៖
-ឈ្មោះ គង់ ស៉ី វត្ថា ភេទ ប្រុស ជា កសិករ បង្ហាញពោតស(CM1) ដែល មាន ផ្ទៃ ដី ចំនួន 5000ម៉ែត្រ ការ៉េ នៅ ភូមិ វត្ត ភ្នំ ឃុំ កំពែង ស្រុក គិរីវង់។
-ឈ្មោះ យឹម ខុន ភេទ ប្រុស ជា កសិករ បង្ហាញពោតស(CM1) ដែល មាន ផ្ទៃ ដី ចំនួន 5000ម៉ែត្រ ការ៉េ នៅ ភូមិ អាង ខ្ចៅ ឃុំ កំពែង ស្រុក គិរីវង់ ។
-ឈ្មោះ ស៊ឹម ទីម ភេទស្រី ជា កសិករ បង្ហាញ ផលិត កម្ម ដំណាំ ពូជ ស្រូវ ចំប៉ី ស ៧០ ដែល មាន ផ្ទៃ ដី ចំនួន ២៨០០ម៉ែត្រ ការ៉េ នៅភូមិត្រពាំងថ្លាន់ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។
-ឈ្មោះ អ៊ូ មុំ ភេទស្រី ជា កសិករ បង្ហាញ ផលិត កម្មដំណាំពូជស្រូវផ្ការំដួល ដែល មានផ្ទៃដីចំនួ ន ៣០០០ ម៉ែត្រការ៉េ
នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់។
-ឈ្មោះ សាំង ថន ភេទស្រី ជា កសិករ បង្ហាញ ផលិត កម្ម ដំណាំ ពូជស្រូវខា១៦ ដែល មាន ផ្ទៃ ដីចំនួន ៣០០០ ម៉ែត្រការ៉េ
នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម