ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣
លោក វ៉ែន វន្នី អនុប្រធានការិយាល័យផែនការ គណនេយ្យ និង លោក នូ រ័ត្ន មន្រ្តីការិយាល័យ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីក្របខ័ណ្ឌមុខងារ ភារកិច្ច របស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និង អនុក្រឹត្យស្តីពីវិធាន និងនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នៅសណ្ឋាគារ និងរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី ហៀក ម៉ូលី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម