មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ចំនួន ៤នាក់ បានចុះអនុវត្តការងារ
ចេញ​ផ្សាយ ១១ កញ្ញា ២០២៣
34

ថ្ងៃពុធ ១០ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣

មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ចំនួន  ៤នាក់ បានចុះអនុវត្តការងារដោយទទួលបានលទ្ធផលដូចខាងក្រោមៈ
-ចូលរួមសហការជាមួយលោកស្រី  សុឹម  សុចិន្ថា  នាយករងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វនិងសហការី  ដើម្បីចុះត្រួតពិនិត្យ  និងប្រមូលវត្ថុវិភាគចំណីពាណិជ្ជកម្មនិងវត្ថុធាតុដេីមចំណីសត្វនៅលេីទីផ្សារ មួយចំនួនក្នុងស្រុកទ្រាំង  បានចំនួន  ៤សំណាក  និងក្រុងដូនកែវ  ចំនួន  ២សំណាក  ដេីម្បីមកវិភាគគុណភាព។
-ចាក់ថ្នាំទំលាក់សត្វល្អិតគោ  ៣ក្បាល នៅភូមិកាច់ត្រក់  ឃុំលាយបូរ  ស្រុកត្រាំកក់
-ព្យាបាលកូនគោរាគឈាម  ២ក្បាល នៅភូមិភ្នំរន្ទះ  ឃុំអង្គប្រាសាទ  ស្រុកទ្រាំង  ។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ៨  ៥០០៛/គក្រ
+ជ្រូកកសិករ    ៧  ៥០០៛/គក្រ
+មាន់បីសាសន៍   ៨  ០០០៛/គក្រ
+មាន់សាច់     ៥  ០០0៛/គក្រ
+មាន់ស្រែ      ១ ៨  ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ  កន  ភារម្យទិញស៊ុតមាន់   ១  ១០០៛/គ្រាប់
+កូនមាន់  ៣  ២០០៛/ក្បាល
+មាន់  មេបាត្រៀមពូជ  ១០$/ក្បាល
+ស៊ុតទា      ៤១០-៤៣០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter