ថ្ងៃសុក្រ ៥ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ស្រីកែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយ និងលោកស្រី ឃឹមរតនា មន្ត្រីការិល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មខេត្ត ជាមន្ត្រីអង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បានចុះពិភាក្សាជាមួយប្រធានសហគមន៍កសិកម្មត្រពាំងស្រង៉ែ នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ដេីម្បីជ្រេីសរេីសកសិករគំរូដេីម្បីធ្វេីស្រែបង្ហាញផលិតកម្មពូជស្រូវចំបុីសរ ៧០ ចំនួន ២គ្រួសារ រួមមាន៖
-កសិករឈ្មោះ បែន ថារិន ភេទស្រី ផ្ទៃដី បង្ហាញ ៣ ៥០០ម៉ែត្រការ៉េ។
-កសិករ ជិនសុប៊ិន ភេទប្រុស
ផ្ទៃដីបង្ហាញ ២ ៥០០ម៉ែត្រការ៉េ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម