ថ្ងៃសុក្រ ៥ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣
លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលថ្ងៃចុងក្រោយ និងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តផ្សព្វផ្សាយកសិកម្ម សម្រាប់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារឌីយ៉ាម៉ង់ ទីរួមខេត្តកំពត ដែលគាំទ្រថវិកាដោយ GIZ ក្រោមអធិបតីភាព ពីលោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក អេង ឈាង ហុង អ្នកជំនាញកសិកម្ម គម្រោងពហុវិស័យ និងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ(GIZ) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម