ថ្ងៃសុក្រ ៥ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣
អង្គការ HELEN KELLER បានរៀបចំសិក្ខាសាលាស្តីពីការកសាងផែនការ គម្រោង លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និង ជីវភាពដល់គ្រួសារកសិករ ក្រីក្រ តាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តតាកែវ ក្រោម អធិបតីភាព លោក ម៉េង សុធី អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងមានការចូលរួមពីលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ តំណាងសហគមន៍កសិកម្ម ចំនួន ៤០ សហគមន៍ សរុបចូលរួម ៤៥ នាក់ ស្រី ០៨នាក់។ សិក្ខាសាលានេះមានគោលបំណង:
-កសាងផែនការអនុវត្តន៍ លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និង ជីវភាពដល់គ្រួសារកសិករ ក្រីក្រ តាមរយៈកម្មវិធី ផលិតកម្មស្បៀង ជាលក្ខណៈគ្រួសារ ដល់សហគមន៍កសិកម្ម ចំនួន ៤០ នៅក្នុងខេត្ត។
-បង្កើតការយល់ដឹងដល់សហគមន៍កសិកម្ម អំពីគោលដៅ គោលបំណង អ្នកទទួួលផលស្រុក គោលដៅ ពេលអនុវត្តគម្រោង និង លទ្ធផលរំពឹងទុកនៃគម្រោង។
-បញ្ជាក់តួនាទី និងទំនួលខុសត្រូវ របស់គម្រោង និង សហគមន៍កសិកម្ម
-ពិភាគ្សាអំពីផែនការ ការអនុវត្តន៍គម្រោង ជាមួយសហគមន៍សកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម