ចែកពូជស្រូវជំហ៊ានទី ២ ជូនកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង
ចេញ​ផ្សាយ ១១ កញ្ញា ២០២៣
39

ថ្ងៃសុក្រ ៥ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានអមដំណើរ  ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីលោកអភិបាលនៃគណអភិបាលស្រុក ធ្វើការចែកពូជស្រូវជំហ៊ានទី ២ ជូនកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង រួមមាន៖
-ស្រុកអង្គរបូរីៈ ចំនួន ០៣ឃុំ ៧៤០គ្រួសារ ស្មើនឹងពូជស្រូវ ៧៤ ០០០ គ.ក  
-ស្រុកព្រៃកប្បាសៈ ចំនួន ០៣ឃុំ ៥២៣គ្រួសារ ស្មើនឹងពូជស្រូវ ៥២ ៣០០ គ.ក
-ស្រុកបូរីជលសារៈ ចំនួន ០៤ឃុំ ៦១១ គ្រួសារ ស្មើនឹង ៦១ ១០០ គ.ក

ចំនួនអ្នកចូលទស្សនា
Flag Counter