ថ្ងៃសុក្រ ៥ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣
មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមនឹងលោកទីប្រឹក្សាបច្ចេកទេស CS1 អជ្ញាធរមូលដ្ឋាន លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានអមដំណើរ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៅឃុំព្រៃរំដេង ស្រុកគីរីវង់។ សូមបញ្ជាក់ថាៈ គម្រោងគ្រោងស្តារប្រឡាយចំនួន ០២ខ្សែ គ្របដណ្តប់លើឃុំចំនួន ០៤ រួមមានព្រៃរំដេង តាអូរ ភ្នំដិន និងគីរីចុងកោះ ដែលបានបញ្ចប់ការសិក្សា និងគ្រោងអនុវត្តក្នុងឆ្នាំ ២០២៣។ បន្ទាប់មក ឯកឧត្តម បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងឃុំព្រៃរំដេង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម