ថ្ងៃពុធ ៣ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣
លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិតហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីពិនិត្យទីតាំងសម្ពោធវិហារឥស្លាម និងសមិទ្ធផលនានាក្នុងវិហារឥស្លាម ស្ថិតនៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោកស្រី គា សុភូ អភិបាលរងនៃគណៈអភិបាលរងខេត្ត និងកញ្ញាប្រធានក្រុមការងាររបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម