អមដំណើរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចកសិដ្ឋានភ្ញាស់ បំប៉នកូនត្រី និងកសិដ្ឋានចិញ្ចឹមបង្កង
ចេញ​ផ្សាយ ១១ កញ្ញា ២០២៣
42

ថ្ងៃពុធ ៣ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣

លោក ញ៉ិប ស្រ៊ន ប្រធាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវអមដំណើរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចកសិដ្ឋានភ្ញាស់ បំប៉នកូនត្រី និងកសិដ្ឋានចិញ្ចឹមបង្កង ក្នុងគោលបំណងដើម្បីឈ្វេងយល់នៅកសិដ្ឋានភ្ញាស់ និងស្រះចិញ្ចឹមត្រីលោក ហង់ ហ៊ាង ស្ថិតក្នុងភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ស្ថិតលើផ្ទៃដី ០២ហិកតា ដោយមាន ស្រះចំនួន ១៥ ជាកសិដ្ឋានភ្ញាស់កូនត្រីបាន ២,៥លាន ក្បាលក្នុង ១ឆ្នាំ។ កសិដ្ឋានមានចិញ្ចិមត្រីឆ្ពិន ទីឡាប់យ៉ា ត្រីក្រាញ់ ត្រីប្រា ត្រីកន្ធ និងកង្កែប ដែលអាចរកចំណូលបាន ១៧៥លានរៀលក្នុង ១ឆ្នាំ។
បន្ទាប់មកគណៈប្រតិភូបានបន្តទស្សនៈកិច្ចកសិដ្ឋានចិញ្ចឹមបង្កងរបស់លោក សាប់ សារុន ស្ថិតក្នុងភូមិព្រៃដកពរ ឃុំសំបូរ ស្រុកទ្រាំង ស្ថិតលើផ្ទៃដី ១០ហិកតា មាន ០៦ស្រះ ដែលមួយស្រះៗទទួលទិន្នផលបាន ១,៥តោន ក្នុង១ឆ្នាំ។ បង្កងមានតម្លៃលើទីផ្សារជាមធ្យម ៣០ដុល្លា ក្នុងមួយគីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter