ថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ទូង សុខុម អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហា សន្និបាតប្រចាំឆ្នាំ២០២២ របស់សហគមន៍កសិកម្មព្រៃដកពរ នៅក្នុងភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ក្រោមការដឹកនាំលោក ហេល សេង ប្រធានអង្គមហាសន្និបាត និងជាប្រធានក្រុមប្រឹក្សាភិបាល ដែលមានសមាជិកចូលរួមសរុបប្រមាណ ៣៦នាក់ និង ស្រី ១៩នាក់។ មហាសន្និបាតបានអនុម័ត ពិភាក្សាលើរបៀបវារ:ដូចខាងក្រោម :
-របាយការណ៍សកម្មភាពមុខរបរ
-របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍លទ្ធផល និង តារាងតុល្យការ
-របាយការណ៍គណៈកម្មាការត្រួតពិនិត្យ
-អនុម័តសមាជិកថ្មីសុំចូលបន្ថែម
-ផែនការអនុវត្តបន្តឆ្នាំ ២០២៣
+មុខរបរឥណទានកសិកម្ម
+មុខរបរផ្គត់ផ្គង់ជីកសិកម្ម និងថ្នាំពុលកសិកម្ម។ក្នុងឆ្នាំ២០២២ សហគមន៍កសិកម្មព្រៃដកពរ បានទទួលប្រាក់ចំណេញសរុប ១៣ ៣៨៨ ៤០០រៀល ដែលទទួលបានប្រាក់ភាគលាភចំនួន ៩ ០០០រៀល/ហ៊ុន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម