ថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោងថ្នាក់ខេត្ដ PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC)
បានរួមដំណើរជាមួយទីប្រឹក្សា CS1 និងមន្រ្តីអង្គភាពអនុវត្តន៍គម្រោង GDA/MAFF ចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជចំនួន ០៣កន្លែង និងបានជួបពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មដែលមានបញ្ហា និងតំរូវការបន្ថែមសម្រាប់ប្រយោជន៍រួមដល់សហគមន៍ដែលមានលទ្ធផលដូចខាងក្រោម៖
+សហគមន៍កសិកម្មបក្សីរីករាយឃុំជាងទង ស្រុកត្រាំកក់៖
-ការដ្ឋានកំពុងរៀបចំចងដែកដាក់ក្តារពុម្ពក្រវ៉ាត់ធ្នឹមទ្រដំបូល
-បន្តបូកជញ្ជាំងខាងក្នុងនិងខាងក្រៅ
+សហគមន៍កសិកម្មត្រពាំងស្រង៉ែឃុំអង្គតាសោម ស្រុកត្រាំកក់៖
-ការដ្ឋានកំពុងរៀបចំចងដែកតម្លើងក្តារពុម្ពក្រវ៉ាត់ធ្នឹមទ្រដំបូល
-បន្តរៀបបូកជញ្ជាំងខាងក្នុងនិងខាក្រៅ
+សហគមន៍កសិកម្មសាមគ្គី ត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់៖
-ការដ្ឋានបានកំពុងពត់ដែកនិងចងដែកបាតឃ្លាំង
-ការដ្ឋានរង់ចាំដឹកសំភារៈសំណង់ចូល(ដែក,ស៊ីម៉ង់ន៍និងឥដ្ឋ)
+តាមការប្រជុំពិភាក្សាពីបញ្ហានិងតំរូវការជាប្រយោជន៍រួមសហគនន៍កសិកម្មបានសំណូមពរដល់គម្រោង៖
-បន្ទប់ទឹក/បង្គន់អនាម័យ(ប្រុស-ស្រី)
-ខ្នស់សម្រាប់ស្តុកទឹក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម