ថ្ងៃចន្ទ ១ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣
លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តផ្សព្វផ្សាយកសិកម្ម សម្រាប់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញជាគណៈធិបតីភាព ពីលោក សេក សំអុន ប្រធានការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស និង លោក អេង ឈាង ហុង អ្នកជំនាញកសិកម្ម គម្រោងពហុវិស័យ និងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ កម្មវិធីនេះ មានរយៈ ពេល០៥ ថ្ងៃ ចាប់ពីថ្ងៃ ទី ០៦-១០ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅ ខេត្តកំពត ដែលរៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧបត្ថមដោយទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)។
គោលបំណងនៃវគ្គលើកកំពស់សេវាផ្សព្វផ្សាយកសិកម្មសម្រាប់សន្តិសុខ និងអាហារូបត្ថម្ភប្រសើរឡើងនាពេលអនាគត ក្នុងនាមជាអ្នកផ្សព្វផ្សាយកសិកម្មអាជីព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម