ថ្ងៃចន្ទ ១ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានអមដំណើរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និង លោកជំទាវ ស្រី ប៉ុណ្ណាដាវី ចូលរួមពិធីបុណ្យ មាឃបូជា នៅវត្តអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា បុណ្យមាឃបូជាប្រារព្ធឡើងដើម្បី រំលឹក ដល់ថៃ្ង ដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាស បង្កើត ព្រះពុទ្ធសាសនាឡើងក្នុង លោកនាប្រទេសឥណ្ឌាកាល ពី៥៨៨ ឆ្នាំ មុនគ្រិស្ត សករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់ ដែលព្រះពុទ្ធ សាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង ផ្លូវស្មារតី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់សុខសន្តិភាពស្ថិរភាពសង្គមការអភិវឌ្ឍលើគ្រប់វិស័យនិងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម