ថ្ងៃសៅរ៍ ១៤ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE រួមដំណើរដោយលោកស្រី គយ សុខុម អនុប្រធានគ្រប់គ្រងអនុកម្មវិធី បានអមដំណើរប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចរបស់ IFAD នាយកប្រចាំប្រទេសកម្ពុជារបស់ IFAD នាយកគម្រោង ASPIRE AIMS និង SAAMBAT និងប្រតិភូរបស់គម្រោងទាំងបីពិនិត្យមើលការរៀបចំសាងសង់ផែនៅឃុំសំបួរ ផ្លូវបេតុងនៅឃុំធ្លក និងពិនិត្យមើលបណ្តុំអាជីវកម្មមាន់នៅឃុំរនាម ស្រុកទ្រាំង និងបានជួបប្រជុំជាមួយបណ្តុំអាជីវកម្មបន្លែនៅឃុំត្រាំកក់ ស្រុកត្រាំកក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម