ថ្ងៃសុក្រ ១៣ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលស្រុកអង្គរបូរី និង ស្រុកព្រៃកប្បាស រៀបចំពិធីចែកពូជស្រូវសែនក្រអូប ០១ និងពូជ OM 54-51 ដល់កសិករដែលទទួលរងការខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀង ចំនួន ១ ៨៣០ គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពី ឯកឧត្តម ឈុំ ឆុនលី លោក ទុយ សុភក្រ័្ត អភិបាលរងខេត្ត លោកស្រី សុិន សោភ័ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម លោក គង់ សំអឿន អនុប្រធាននាយកដ្ឋានដំណាំស្រូវ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាល អភិបាលរងស្រុក ក្រុង និងអ្នកពាក់ពន្ធ័។
ស្រូវពូជចំនួន ១៨៣ តោន ត្រូវបានចែកជូនកសិករ។ ពិធីនេះរៀបចំនៅវត្តកោះទ្រា ឃុំពន្លៃ ស្រុកអង្គរបូរី និងបរិវេណឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។
គណៈប្រតិភូ និង ក្រុមការងារបានចុះពិនិត្យសហគមន៍ប្រើប្រាស់ទឹកធម្មវិន័យ និង ការបង្កបង្កើនផលស្រែប្រាំង ក្នុងភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស។