ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣
មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តចំនួន ០៤នាក់ បានចុះអនុវត្តការងារដោយទទួលបានលទ្ធផលដូចខាងក្រោម:
-ចុះពិនិត្យទីតាំងសំម្រាប់សាងសង់ទ្បជីវឧស្ម័ន ដល់កសិករចិញ្ចឹមសត្វចំនួន ០៣គ្រួសារ ដែលបានស្នេីសុំសាងសង់ នៅភូមិសម៉លេី ឃុំខ្វាវ ស្រុកទ្រាំង
-ចូលរួមជាមួយ លោក អោក សិរីសុភ័ក្រ មន្រ្តី ការិយាល័យ សត្តឃាតដ្ឋាន និង កែ ច្នៃ ចុះ ពិនិត្យ ទីតាំង ទីសត្តឃាតដ្ឋាន ក្រុង ដូនកែវ ក្នុង គោលបំណង ដើម្បី បង្កើន ការ យល់ ដឹង ការ អនុវត្ត ល្អ ក្នុង សត្តឃាតដ្ឋាន តាម លក្ខណៈ បច្ចេកទេស ដោយ មាន ការ ចូលរួម ពី លោក ជា សុខា ប្រធាន ផ្នែក ក្រុង ដូនកែវ ។
-ចុះព្យាបាលគោទល់លាមក ០១ក្បាលនៅភូមិ ដំណាក់រាជា ឃុំប្រាំមុំ ស្រុកទ្រាំង
-ចាក់ជាតិដែកកូនជ្រូកចំនួន ១២ក្បាលនៅភូមិត្រពាំងថ្នល់ និងព្យាបាលគោអន់ចំណី ០១ក្បាលនៅភូមិត្រាច ឃុំស្រែរនោង ស្រកត្រាំកក់។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៨ ៥០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ៩ ០០០៛/គក្រ
+មាន់សាច់ ៥ ០០0៛/គក្រ
+មាន់ស្រែ ១ ៨ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ មេបាត្រៀមពូជ ១០$/ក្បាល
+ស៊ុតទា ៤០០-៤២០៛/គ្រាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម