ពិធីចែកពូជស្រូវសែនក្រអូប ០១ និងពូជ OM 54-51 ដល់កសិករដែលទទួលរងប៉ះពាល់ និង រងការខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀង
ចេញ​ផ្សាយ ១១ កញ្ញា ២០២៣
37

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលស្រុកទ្រាំង និង ក្រុងដូនកែវ រៀបចំពិធីចែកពូជស្រូវសែនក្រអូប ០១ និងពូជ OM 54-51 ដល់កសិករដែលទទួលរងប៉ះពាល់ និង រងការខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀង ចំនួន ១ ៨២៥ គ្រួសារ ក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវនិងឃុំសំបួរ និងឃុំស្រង៉ែ ស្រុកទ្រាំង  ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពី ឯកឧត្តម ឈុំ ឆុនលី លោក ទុយ សុភក្រ័្ត  អភិបាលរងខេត្ត លោកស្រី សុិន សោភ័ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម លោក គង់ សំអឿន អនុប្រធាននាយកដ្ឋានដំណាំស្រូវ  លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាល អភិបាលរងស្រុក ក្រុង និងអ្នកពាក់ពន្ធ័។
ស្រូវពូជចំនួន ១៨២ ៥០០ គក ត្រូវបានចែក ជូនកសិករ។ ពិធីនេះរៀបចំនៅវត្តធន់មន់ សង្កាត់បារាយ៍ ក្រុងដូនកែវ និង វត្តពោធិ៍អំពិល ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter