មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តចំនួន ០៦នាក់ បានចុះអនុវត្តការងារ
ចេញ​ផ្សាយ ១១ កញ្ញា ២០២៣
40

ថ្ងៃពុធ ១១ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣

មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តចំនួន  ០៦នាក់  បានចុះអនុវត្តការងារដោយទទួលបានលទ្ធផលដូចខាងក្រោម:
-ចុះប្រមូលវត្ថុវិភាគ(ឈាមជ្រូក និងគោ) បានចំនួន  ២០ សំណាក ជ្រូក ១៧សំណាក   គោ   ០៣សំណាក  គាំទ្រដោយគម្រោង LACATH4  នៅទីសត្ដឃាតដ្ឋានក្រុងដូនកែវ  
-បានសង្គ្រោះមេគោពិបាកបង្កេីតកូន  ០១ក្បាលនៅភូមិតាភោគ  ឃុំសន្លុង  ស្រុកទ្រាំង
-បានព្យាបាលគោអន់ចំណីចំនួន  ០២ក្បាលនៅភូមិតាម៉ុក  ឃុំអង្គប្រាសាទ  ស្រុកគីរីវង់។
-ចាក់ថ្នាំជាតិដែកកូនជ្រូក  ០១សំបុក  ស្មេីកូនជ្រូកសរុបចំនួន  ១៣ក្បាល  នៅភូមិស្រែឈេីនៀង និងព្យាបាលគោអន់ចំណី  ១ក្បាលនៅភូមិស្រែថ្លុក  ឃុំស្រែរនោង  ស្រុកត្រាំកក់  ។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ៨  ៥០០៛/គក្រ
+ជ្រូកកសិករ    ៧  ៥០០៛/គក្រ
+មាន់បីសាសន៍   ៩  ០០០៛/គក្រ
+មាន់សាច់     ៥  ០០0៛/គក្រ
+មាន់ស្រែ      ១ ៨  ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ  កន  ភារម្យទិញស៊ុតមាន់   ១  ១០០៛/គ្រាប់
+កូនមាន់  ៣  ២០០៛/ក្បាល
+មាន់  មេបាត្រៀមពូជ  ១០$/ក្បាល
+ស៊ុតទា    ៤០០-៤២០៛/គ្រាប់  ។

ចំនួនអ្នកចូលទស្សនា
Flag Counter