ថ្ងៃអង្គារ ១០ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣
នៅវត្តខ្សាច់ស ស្ថិតក្នុងភូមិវែង ឃុំទ្រា ស្រុកសំរោង មានពិធីចែកពូជស្រូវសែនក្រអូប ០១ និងពូជ OM 54-51 ដល់កសិករដែលទទួលរងប៉ះពាល់ និង រងការខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀង ចំនួន ១ ១៤៧ គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពី ឯកឧត្តម ឈុំ ឆុនលី និងឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ឯកឧត្តម សុទ្ធ គឹមកុលមុនី ទីប្រឹក្សាគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកអភិបាលរងខេត្ត លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាល អភិបាលរងស្រុកសំរោង និងអ្នកពាក់ពន្ធ័។
ស្រូវពូជចំនួន ១១៤.៧ តោន ត្រូវបានក្នុងឃុំចំនួន ០៤ រួមមាន ឃុំទ្រា ស្លា សឹង្ហ និងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម