ថ្ងៃចន្ទ ៩ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣
លោក ឃិន វ៉េង នាយផ្នែករដ្ឋបាលជលផលបូរីជលសារ លោក ប៊ួយ បូរ៉ាន់ នាយសង្កាត់រដ្ឋបាលជលផលកោះអណ្តែត
និងលោក សេងគ្រី ចាន់ដេត មន្ត្រីខណ្ឌរដ្ឋបាលជលផលតាកែវ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផ្ទៀងផ្ទាត់ជាមួយអ្នកពាក់ព័ន្ធ នូវចំណុចនិយាមការផែនទីសហគមន៍នេសាទរមេញ នៅសាលាឃុំរមេញ ក្រោមអធិបតីភាព លោក ចាន់ សំណាង អភិបាលរងស្រុកកោះអណ្តែត។
ក្រោមការសម្របសម្រួលពីក្រុមការងារដ្ឋបាលជលផល លោក ឌៀប ប៉ូលីន ប្រធានការិយាល័យបណ្តុះបណ្តាល
លោក អ៊ុល គិមស៊ា អនុប្រធានការិយាល័យ
លោកស្រី សៀង ឆវី អនុប្រធានការិយាល័យ
និងមានការចូលរួមពី លោក ជួប ភារៈ មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្ម លោកមេភូមិ (ដើមក្រូច ប្រឡាយមាស ចំបក់ឯម រមេញខាងជើង) តំណាងឃុំរមេញ និងគណៈកម្មការសហគមន៍នេសាទរមញ ។
គណៈកម្មការសហគមន៍នេសាទរមេញ តំណាងឃុំរមេញ លោកនាយផ្នែក និង លោកអភិបាលរងស្រុក បានយល់ព្រមឯកភាព លើចំណុចនិយាមការផែនទី (ដែលមានក្រឡាផ្ទៃសរុប ២៩៩៣ហិចតា)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម