មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ឆ្នាំ២០២២ និងទិសដៅអនុវត្ត ឆ្នាំ២០២៣
ចេញ​ផ្សាយ ១០ កញ្ញា ២០២៣
48

ថ្ងៃចន្ទ ៩ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ឆ្នាំ២០២២ និងទិសដៅអនុវត្ត ឆ្នាំ២០២៣ និងការបំពាក់គ្រឿងឥស្សរយស ជូនថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញខេត្ត នាយនាយរងខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងមន្រ្តី សរុបចំនួន ៦១រូប ដែលទទួលបានចាប់តាំងពីឆ្នាំ ២០០៧ មក។ កិច្ចប្រជុំនេះ ស្ថិត ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម យស ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈុំ ឆុនលី  និង ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ និងលោក ទុយ សុភក្រ័្ត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលស្រុក ក្រុង ទាំងដប់ និងមន្ទីរជំនាញខេត្តចំនួន ០៥រួមមានៈ មន្ទីរពាណិជ្ជកម្ម មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរដែនដី នគររូបណីយកម្ម សំណង់និងសូរិយោដី មនមន្ទីរធនធានទឹកនិងឧតុនិយម និងមន្ទីរបរិស្ថានខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter