ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំ២០២២ របស់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ១០ កញ្ញា ២០២៣
32

ថ្ងៃពុធ ៤ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣

លោកស្រី អ៊ុច សេវាន្ធី  ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំ២០២២ របស់សហគមន៍កសិកម្ម ចំប៉ាព្រៃផ្តៅ ស្ថិតនៅឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដឹកនាំដោយលោក ទួន សុពេង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ព្រមទាំងមានការចូលរួមពីលោកស្រី បាន ឌី អភិបាលរងស្រុកព្រៃកប្បាស លោក អ៊ុក សុខា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកស្រី កែវ ចន្ធី តំណាងក្រុមប្រឹក្សាឃុំចំប៉ា និងមានសមាជិកចូលរួមសរុប ៩៤នាក់ ស្រី ២៦នាក់។ មហាសន្និបាតដែលបានអនុម័ត ពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
- របាយការណ៍វឌ្ឍនភាពសហគមន៍កសិកម្ម
-របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍លទ្ធផល តារាងតុល្យការ
-របាយការណ៍គណកម្មាធិការត្រួតពិនិត្យ
-ផែនការបន្ត ឆ្នាំ ២០២៣
សហគមន៍កសិកម្មមានមុខរបរធំចំនួន ០៣គឺ៖
-  មុខរបរឥណទានកសិកម្ម
-  មុខរបរផ្គត់ផ្គង់ធាតុចូលកសិកម្ម
-  មុខរបរទីផ្សារ បន្លែ មាន់សាច់ ស្រូវពូជ និងស្រាស។ ក្នុងឆ្នាំ២០២២ នេះសហគមន៍កសិកម្មទទួលបានប្រាក់ចំណេញដុលចំនួន ២៨ ៤៦៦ ២០០ រៀល និងប្រាក់ភាគលាភទទួលបាន ១០ ០០០រៀល/ហ៊ុន។

ចំនួនអ្នកចូលទស្សនា
Flag Counter