ថ្ងៃពុធ ៤ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣
មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តចំនួន ០៣នាក់ បានចុះអនុវត្តការងារ ដោយទទួលបានលទ្ធផលដូចខាងក្រោមៈ
-ចុះណែនាំបច្ចេកទេស និងវិធានការណ៍ទប់ស្កាត់ជំងឺឆ្លងសត្វដល់កសិករចឹញ្ចឹមសត្វ
-ចុះពិនិត្យនិងចាក់ថ្នាំបំប៉នមេគោស្គម ០១ក្បាល និងចាក់វ៉ាក់សាំង ប៉េស្ត និងកញ្រ្ជិលកូនជ្រូក ចំនួន ១០ក្បាល នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់
-ពិនិត្យ និងព្យាបាលកូនជ្រូក ចំនួន ១១ក្បាលនៅភូមិសំរោង ឃុំត្រលាច ព្យាបាលគោអន់ចំណី ០១ក្បាល នៅភូមិត្រពាំងប្រិយ៍ ឃុំអង្គខ្នុរ និងព្យាបាលមេគោទន់ជេីង និងអន់ចំណី ០១ក្បាល នៅភូមិឃ្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង
-ត្រួតពិនិត្យអនាម័យសាច់នៅសត្តឃាតដ្ឋាន ផ្សារកំពុងជ្រៃ ស្រុកទ្រាំង។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៨ ៥០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ១០ ០០០៛/គក្រ
+មាន់សាច់ ៤ ៥០០៛/គក្រ
+មាន់ស្រែ ២០ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ មេបាត្រៀមពូជ ១០$/ក្បាល
+ស៊ុតទា ៣៣៨-៤០០៛/គ្រាប់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម