ថ្ងៃអង្គារ ៣ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានរួមដំណើរជាមួយក្រុមការងារភ្នាក់ងារអនុវត្តគម្រោង GDA/MAFF បានជូនក្រុមហ៊ុនបានទិញពាក្យដេញថ្លៃដើម្បីពិនិត្យមើលទីតាំងជាក់ស្តែងក្នុងការចូលរួមប្រកួតប្រជែងដេញថ្លៃការសាងសង់ឃ្លាំងស្តុកដំណាំស្រូវដែលសហគមន៍កសិកម្មស្នើសុំមកគម្រោងចំនួន ១២ន្លែង ឆ្នាំ២០២៣ រួម មាន ៖
- ស្រុក ត្រាំកក់ ចំនួន ០៥សហគមន៍ កសិកម្ម
- ស្រុក គិរីវង់ ចំនួន ០២សហគមន៍ កសិកម្ម
- ស្រុក ព្រៃ កប្បាស ចំនួន ០១សហគមន៍ កសិកម្ម
- ស្រុក សំរោង ចំនួន ០១សហគមន៍ កសិកម្ម
- ស្រុក ទ្រាំង ចំនួន ០១សហគមន៍ កសិកម្ម
- និង ស្រុក កោះ អណ្ដែត ចំនួន ០២សហគមន៍ កសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម