ថ្ងៃអង្គារ ៣ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានដឹកនាំការប្រជុំមួយដើម្បីពិភាក្សាពីកាត្រៀមរៀចំការបង្ហាញលទ្ធផលការងារក្នុងប្រជុំបូកសរុបការងារកសិកម្មឆ្នាំ២០២២ខាងមុខដែលមានអ្នកចូលរួមសរុប៩នាក់។ពេលរសៀល លោកប្រធានមន្ទីរ បានចូលរួមប្រជុំនៅសាលាខេត្តតាមរយការបញ្ចូនរូបភាពនិងសំលេងពីចម្ងាយ(Zoom)ដើម្បីពិភាក្សាពីផលប៉ះពាល់ទឹកជំនន់ឆ្នាំ២០២៣ជាមួយគណ:កម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាណឯកឧត្តមបណ្ឌិត វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងជាប្រធានគណ:កម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម