ថ្ងៃចន្ទ ២ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣
លោក ទោ ចន្ធី រួមនិងលោក សែស សុខន មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានចុះអនុវត្តការងារ ដោយទទួលបានលទ្ធផលដូចខាងក្រោមៈ
-ចុះណែនាំបច្ចេកទេស និងវិធានការណ៍ទប់ស្កាត់ជំងឺឆ្លងសត្វដល់កសិករចឹញ្ចឹមសត្វ
-ចុះព្យាបាលគោអន់ចំណី ០១ក្បាល នៅភូមិស្រែឈេីនាង ឃុំស្រែរនោង ស្រុកត្រាំកក់
-បានពិនិត្យនិងព្យាបាលមេជ្រូក កំពុងបំបៅកូន ០១ក្បាល និងគោ ០២ក្បាលនៅភូមិត្រពាំងជ្រៃ ឃុំជីខ្មារ ស្រុកទ្រាំង។
តម្លៃសត្វរស់ និងស៊ុតបក្សីៈ
+ជ្រូកកសិដ្ឋានសុីភី ៨ ៥០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ១០ ០០០៛/គក្រ
+មាន់សាច់ ៤ ៥០០៛/គក្រ
+មាន់ស្រែ ២០ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ មេបាត្រៀមពូជ ១០$/ក្បាល
+ស៊ុតទា ៣៣៨-៤០០៛/គ្រាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម