ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត មានរៀបចំប្រជុំប្រចាំខែមករា ឆ្នាំ២០២៣ ស្តីពីការងារផលិតកម្មនិងបសុព្យាបាលនិងលេីកផែនការអនុវត្តបន្ត
ចេញ​ផ្សាយ ១០ កញ្ញា ២០២៣
35

ថ្ងៃសុក្រ ១៤ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣

នៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត មានរៀបចំប្រជុំប្រចាំខែមករា  ឆ្នាំ២០២៣ ស្តីពីការងារផលិតកម្មនិងបសុព្យាបាលនិងលេីកផែនការអនុវត្តបន្ត  កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ថៃ  លី ប្រធានការិយាល័យ  និងមានការចូលរួមពីលោកអនុប្រធានការិយាល័យ  និងមន្រ្តីសរុប  ២៤នាក់ ស្រី  ០៤នាក់។  ក្នុងឱកាសនោះ លោក ថៃ  លី  បានផ្ដល់អនុសាសន៍  រួមមាន:
-ជំរុញអោយមានការទទួលខុសត្រូវពេលចុះបំពេញការងារនិងគោរពពេលវេលា  
-ទប់ស្កាត់ចលនាសត្វនិងផលិតផលសត្វដែលមានដេីមកំណេីតពីសត្វខុសច្បាប់
-ចុះសហការណ៍ជាមួយលោកប្រធានផ្នែកផលិតកម្មតាមស្រុក  និងក្រុង  ដេីម្បីត្រួតពិនិត្យច្រវាក់តម្លៃសាច់ជ្រូកក្នុងរដូវបុណ្យចូលឆ្នាំចិន  
-ត្រូវបន្តចុះណែនាំបច្ចេកទេស  និងវិធានការណ៍ទប់ស្កាត់ជំងឺឆ្លងសត្វ  ពិសេសជំងឺអុតក្ដាម  ជំងឺដុំពកស្បែកគោ  ដោយត្រូវផ្សព្វផ្សាយដល់កសិករចិញ្ចឹមសត្វ  ត្រូវយកសត្វចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា  ។

ចំនួនអ្នកចូលទស្សនា
Flag Counter