ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានកិច្ចប្រជុំពិភាក្សាប្រមូលព័ត៌មាន និងធាតុចូល ដើម្បីរៀបចំកសាងគម្រោងខ្សែសង្វាក់អាហារ ដោយផ្តោតសំខាន់លើឈើហូបផ្លែ(ស្វាយ ចេក ក្រូច ដំឡូង) ដំណាំបន្លែ(ត្រសក់ ម្ទេស) និងបន្លែយកស្លឹក។ កិច្ចប្រជុំនេះរៀបចំដោយអង្គការ Jica ព្រមទាំងមានការចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធានការិយាល័យជំនាញខេត្ត។ Jica គ្រោងអនុវត្តលើខេត្ត ក្រុងចំនួន ០៦ រួមមានៈ ភ្នំពេញ កណ្តាល បាត់ដំបង តាកែវ កំពង់ចាម និងកំពង់ស្ពឺ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម