ចុះត្រួតពិនិត្យ និងវាយតម្លៃការប៉ះពាល់ ខូចខាតស្រូវរដូវប្រាំង ដោយជំនន់ទឹកភ្លៀងមកពីទឹកទំនប់ខ្ពបត្របែក និងទឹកជោពីដៃទន្លេបាសាក់
ចេញ​ផ្សាយ ១០ កញ្ញា ២០២៣
36

ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣

លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអមដំណើរឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរលោក ទុយ សុភក្តិ អភិបាលរងខេត្ត លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម និងអជ្ញាធរស្រុក ឃុំ ភូមិ បានចុះត្រួតពិនិត្យ និងវាយតម្លៃការប៉ះពាល់ ខូចខាតស្រូវរដូវប្រាំង ដោយជំនន់ទឹកភ្លៀងមកពីទឹកទំនប់ខ្ពបត្របែក និងទឹកជោពីដៃទន្លេបាសាក់ នៅស្រុកទ្រាំង ក្រុងដូនកែវ ស្រុកសំរោង ស្រុកអង្គរបូរី និងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជាលទ្ធផលក្រុមការងាបានពិនិត្យ និងវាយតម្លៃជារួមផ្ទៃដីប៉ះពាល់សរុបចំនួន ១២ ០៩៤ ហិកតា ក្នុងនោះផ្ទៃដីសង្គ្រោះបានចំនួន ៥ ៣៨២ហិកតា និងខូចខាតទាំងស្រុងចំនួន ២ ៦១០ហិកតាស្មើនឹង ២ ១៦៩គ្រួសារ។ នៅសល់ចំនួន ៤ ១០២ហិកតា ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងបន្តចុះតាមដានវាយតម្លៃនិងរាយការណ៍ជារៀងរាល់ថ្ងៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter