ថ្ងៃពុធ ១២ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣
ពេលព្រឹក លោក សោ សាំ និងលោក សេង ក្រុញ មន្រ្តីកម្មវិធី ASPIRE ខេត្តតាកែវ សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង បានជូនក្រុមវាយតម្លៃរបស់ម្ចាស់ជំនួយ IFAD និងក្រុមការងារលេខាធិការដ្ឋានកម្មវិធីASPIRE ជួបប្រជុំពិភាក្សាជាមួយក្រុមទុនបង្វិលIGRF ចំនួន ០២ក្រុម នៅឃុំធ្លក បន្ទាប់ពីប្រជុំចប់ក៍បានបន្តចុះពិនិត្យទូរភ្ញាស់មាន់ដើរដោយថាមពលពន្លឺព្រះអាទិត្យនៅឃុំខ្វាវ និងម៉ាស៊ីនបោចមាន់ដើរដោយថាមពលពន្លឺព្រះអាទិត្យនៅសហគមន៍រនាមសាមគ្គី ស្ថិតនៅឃុំរនាម។ ពេលរសៀល លោកស្រី គយ សុខុម លោក ពេជ ចរិយា និងលោក សេង ក្រុញ បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកសំរោង ជូនក្រុមវាយតម្លៃរបស់ម្ចាស់ជំនួយIFAD និងក្រុមការងារលេខាធិការដ្ឋានកម្មវិធីASPIRE ចុះជួបប្រជុំប្រមូលព័ត៌នៅបណ្តុំបន្លែភូមិពន្លឺ និងភូមិស្វាយរន្ធ ឃុំជុំរះពេន ស្រុកសំរោង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម