ថ្ងៃពុធ ១២ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ខណ្ឌរដ្ឋបាលជលផល បានចូលរួមការប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ និងវិធានការគ្រប់គ្រងសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង ក្នុងស្រុកត្រាំកក់ អោយបានគង់វង់ និងរៀបចំផែនការដាំឈើពេលរដូវភ្លៀងធ្លាក់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្ត និង ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទូលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ព្រមទាំងមានការចូលរួមពី
ចៅអធិការវត្តមង្គលមានលក្ខណ៍ លោកអភិបាលរងខេត្ត លោកព្រះអាជ្ញរងអមសាលាដំបូងខេត្ត លោកអភិបាលស្រុកត្រាំកក់ លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកស្នងការរងខេត្ត នគរបាលខេត្ត លោកមេធាវី លោកមេឃុំត្រពាំងធំខាងត្បូង និងលោកមេភូមិ សរុបអ្នកចូលរួមចំនួន ៨៥នាក់។ កិច្ចប្រជុំនេះរៀបចំនៅសាលាឃុំត្រពាំងធំខាងត្បូង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម