ថ្ងៃអង្គារ ១១ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣
មន្រ្តីការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត ចំនួន ០២នាក់ បាន ចុះអនុវត្តការងារ ដោយទទួលបានលទ្ធផលដូចខាងក្រោម:
-ចុះ ណែនាំបច្ចេកទេស និងវិធានការណ៍ធ្វេីជីវ
សុវត្ថិភាព ដល់កសិករចិញ្ចឹមសត្វ
-ចុះពិនិត្យការចិញ្ចឹមជ្រូករបស់កសិករ០១ គ្រួសារ ស្មេីជ្រូកសរុបចំនួន ១៦ក្បាល និងព្យាបាលគោអត់សុីចំណី ០១ក្បាល នៅភូមិធំ ឃុំស្រែរនោង ស្រុកត្រាំកក់
-ចុះព្យាបាលជំងឺដុំពកស្បែកគោចំនួន ០៣ក្បាល នៅភូមិស្វាយធំ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៨ ៥០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ៩ ២០០៛/គក្រ
+មាន់សាច់ ៤ ៨០០៛/គក្រ
+មាន់ស្រែ ១ ៨ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ មេបាត្រៀមពូជ ១០$/ក្បាល
+ស៊ុតទា ៣៣៨-៤០០៛/គ្រាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម