ប្រជុំពិភាក្សាជាមួយក្រុមវាយតម្លៃរបស់ម្ចាស់ជំនួយ IFAD និងក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE ដើម្បីវាយតម្លៃពីដំណើការកម្មវិធីASPIRE
ចេញ​ផ្សាយ ១០ កញ្ញា ២០២៣
35

ថ្ងៃអង្គារ ១១ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣

ពេលព្រឹក លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនិង ជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE  ខេត្តតាកែវ និងមន្រ្តីបច្ចេកទេសកម្មវិធី ASPIRE បានចូលរួមប្រជុំពិភាក្សាជាមួយក្រុមវាយតម្លៃរបស់ម្ចាស់ជំនួយ IFAD និងក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE ដើម្បីវាយតម្លៃពីដំណើការកម្មវិធីASPIREបួនឆ្នាំកន្លងមក ដោយមានអ្នកចូលរួមសរុប ១៨នាក់។ បន្ទាប់ពីចប់ការប្រជុំលោកស្រី គយ សុខុម លោក ពេជ ចរិយា លោក អ៊ុច សេវាន្ធី និងលោក សេង ក្រុញ បានជូក្រុមវាយតម្លៃរបស់ម្ចាស់ជំនួយ IFAD និងក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE នៅបណ្តុំបន្លែភូមិត្រពាំងចក ឃុំត្រាំកក់ និងបណ្តុំអាជីវកម្មមាន់នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់។

ពេលរសៀល ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានអមដំណើរ ឯកឧត្តមអភិបាលខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងឃុំទ្រា ស្រុកសំរោង និង ឃុំធ្លកយល់ ស្រុកអង្គរបូរី។ យោងតាមរបាយការណ៍របស់លោក លោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោង និងស្រុកអង្គរបូរី ឃើញថា៖

+ស្រុកសំរោង មានផ្ទៃដីស្រែរងប៉ះពាល់ពីទឹកជំនន់ ចំនួន ០៤ឃុំ សរុប ២,៨៤០ ហត ក្នុងនោះខូចខាត ១០.១០ហត រួមមានៈ
-ឃុំទ្រាៈ ប៉ះពាល់ ២,៥០០ ហត
-ឃុំលំចង់ៈ ប៉ះពាល់ ១១៧ហត ខូចខាត ៦.១០ហត
-ឃុំសឹង្ហៈ ប៉ះពាល់ ២១៦ហត
-ឃុំស្លាៈ ប៉ះពាល់ ៧ហត ខូចខាត ៤ហត

+ស្រុកអង្គរបូរី មានផ្ទៃដីស្រែរងប៉ះពាល់ពីទឹកជំនន់ ចំនួន ០៣ឃុំ សរុប ៣,២៩០ហត (ខូចខាត ០ហត) ក្នុងនោះរួមមាន៖
-ឃុំអង្គរបូរីៈ ប៉ះពាល់ ៥៥០ហត
-ឃុំពន្លៃៈ ប៉ះពាល់ ១,០៤៥ ហត
-ឃុំព្រៃផ្គាំៈ ប៉ះពាល់ ១,៦៩៥ហត

 

ចំនួនអ្នកចូលទស្សនា
Flag Counter