ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកសំរោង និងអង្គរបូរី
ចេញ​ផ្សាយ ១០ កញ្ញា ២០២៣
39

ថ្ងៃចន្ទ ១០ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក សួស ដារ៉ា មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកសំរោង និងអង្គរបូរី តាមរបាយការណ៍របស់ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ឃើញថា ទ្វារទឹកស្វ័យប្រវត្តិចំនួន ០២នៅទំនប់ខ្ពបត្របែក ស្រុកត្រាំកក់ បានបិត តែទឹកនៅបន្តហូរធ្លាក់មកតាមស្ទឹងស្លាគូពីខេត្តកំពត និងខេត្តកំពង់ស្ពឺ ដូចនេះស្ថានភាពទឹកនៅស្រុកសំរោងចាប់ផ្តើមស្រកតែនៅស្រុកអង្គរបូរី និងស្រុកទ្រាំងមានការកើនឡើងគួបផ្សំនិងទឹកមានសភាជោនាចខ្លាំង បណ្តាលអោយលិចស្រូវនៅស្រុកអង្គរបូរី និងទ្រាំងបន្ថែមរួមមាន៖
-ស្រុកអង្គរបូរីផ្ទៃដីប៉ះពាល់ចំនួន ៥,០៩៣ហិកតា (ស្រូវទើបព្រោះបាន ១ ទៅ ៣សប្តាហ៍) ក្នុង៣ឃុំ (ឃុំពន្លៃ ឃុំព្រៃផ្គាំ និងឃុំអង្គរបូរី)
-ស្រុកទ្រាំង ផ្ទៃដីប៉ះពាល់ចំនួន ៧៥ហិកតា(ស្រូវទើបព្រោះបាន ២ ទៅ ៤សប្តាហ៍) ក្នុងឃុំចំនួន០៣(ឃុំធ្លក ស្រង៉ែ និងសំបួរ)។
សរុបជារួមផ្ទៃដីប៉ះពាល់សរុបចំនួន ១០ ៤០៨ហិកតាក្នុង ០៤ស្រុក នៃខេត្តតាកែវ  (ស្រុកសំរោង ស្រុកអង្គរបូរី ស្រុកទ្រាំង និងក្រុងដូនកែវ)។ សម្រាប់ផ្ទៃដីខូចខាតបាននិងកំពុងជំរុញអោយអជ្ញារធរស្រុកឃុំភូមិតាមដាន និងរាយការណ៍ទិន្នន័យជាក់លាក់នៅពេលទឹកស្រកក្នុងកំឡុងពេលប្រមាណ ៣ ទៅ ៥ថ្ងៃ ខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter