ថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
មន្រ្តីការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត ចំនួន ០៤នាក់ បាន ចុះអនុវត្តការងារ ដោយទទួលបានលទ្ធផលដូចខាងក្រោម:
-ចុះ ណែនាំបច្ចេកទេសនិងវិធានការណ៍ធ្វេីជីវ
សុវត្ថិភាពដល់កសិករចិញ្ចឹមសត្វ
-ចាក់ថ្នាំទំលាក់សត្វល្អិតគោចំនួន ០១ក្បាល
និងព្យាបាលជម្ងឺដុំពកស្បែកគោចំនួន ០១ក្បាលនៅ ភូមិប្រវន័យ ឃុំស្រែរនោង ស្រុកត្រាំកក់
-បានព្យាបាលគោអត់សុីចំណីចំនួន ០១ក្បាលនៅភូមិត្រាំសង្កាត់រកាក្រៅ ក្រុងដូនកែវ
-ចុះបង្កាត់គោដោយសិប្បនិម្មិត នៅភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង បានមេគោ ចំនួន ០១ក្បាល
-ចុះពិនិត្យការចិញ្ចឹមទាពង នៅភូមិ អង្គកែវ ឃុំអង្គកែវ ស្រុកទ្រាំង ចំនួន ០១ទ្រុង មានទាសរុបស្មេី ២,៥០០ក្បាល ។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៨ ៥០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ៩ ០០០៛/គក្រ
+មាន់សាច់ ៤ ៥០០៛/គក្រ
+មាន់ស្រែ ១ ៨ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ មេបាត្រៀមពូជ ១០$/ក្បាល
+ស៊ុតទា ៣៣៨-៤០០៛/គ្រាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម