ថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
លោកស្រី ទុយ រ៉ានី និងលោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត បានចុះពិនិត្យមើលការលូតលាស់ស្រូវស្តារឡើងវិញនៅភូមិខ្នារុង ឃុំពារាម ស្រុកបាទី ដែលទទួលបានស្រូវពូជចំនួន ១៧ គ្រួសារ លើផ្ទៃដីដាំដុះប្រមាណ: ១០ហិកតា ជាលទ្ធផល៖ ស្រូវស្ថិតក្នុងដំណាក់កាលបែកគុម្ព (ស្រែក្រោម) ស្រូវស្ថិតនៅដំណាក់កាលចេញគួរ ចេញផ្កា (ស្រែលើ) ស្រូវដុះលូតលាស់ល្អ មានទឹកគ្រប់គ្រាន់គ្មានការបំផ្លាញពីសត្វល្អិត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម