ថ្ងៃព្រហស្បតិ៍ ៦ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយ កសិកម្មខេត្ត ជា មន្រ្តី អង្គភាព អនុវត្ត គម្រោងថ្នាក់ខេត្ដ PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC) បានរួមដំណើរជាមួយទីប្រឹក្សា CS1ចុះបណ្តុះបណ្តាលណែនាំពីសង្គម និងយេនឌរ័ បរិស្ថាន និងសុវត្ថិភាពក្នុងការសាងសង់ឃ្លាំងផ្ទុកទំនិញ ចំនួន ០២សហគមន៍ ដូច ខាង ក្រោម ៖
- សហគមន៏ស្វាយរន្ធអមតៈ ស្រុកសំរោង ដោយមានអ្នកចូលរួម ៣៤នាក់ ស្រី ០៩ នាក់។
- សហគមន៏កសិកម្មបេងក្រពុំឈូក ស្រុកកោះអណ្តែត ដោយមាន អ្នកចូលរួម ២៦នាក់ស្រី ០៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម