ថ្ងៃព្រហស្បតិ៍ ៦ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោងថ្នាក់ខេត្ដ PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC) បានរួមដំណើរជាមួយទីប្រឹក្សា CS1ចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីចំណុះ១០០តោន នៅសហគមន៍កសិកម្មជើងគួនជោគជ័យស្រុកសំរោង ជាលទ្ធផល ៖ បានចាក់បេតុងប្លង់សេបាតឃ្លាំងនិងខឿនជុំវិញឃ្លាំងរួចរាល់ ។
- ពេលរសៀល មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU- TAK នៃខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) ចំនួន ០៥ នាក់ ស្រី ០២នាក់ បានចូលរួមប្រជុំជាមួយលោក ជូ ចំរើន គ្រូបង្គោលបណ្តុះបណ្តាលបច្ចេកទេស CSA និង SRP និងក្រុមការងារនាយកដ្ឋានកសិកម្ម ក្នុងគោលបំណងពិភាក្សា និងបង្ហាញពីវឌ្ឍនៈវគ្គបណ្តុះបណ្តាល CSA និង SRP ហើយ ពិភាក្សាពីសហគមន៍កសិកម្មដែលមានសក្តានុពល ក្នុងការផលិតស្រូវពូជ ។ បន្ទាប់ ពី ប្រជុំបានចុះសិក្សាសហគមន៍ចំនួន ២ រួមមាន៖
+សហគមន៍កសិកម្មសំបួរចំរើនផល
+សហគមន៍កសិកម្មស្វាយរន្វអមតៈ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម