មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត បានរៀបចំប្រជុំពិនិត្យវាយតម្លៃសត្តឃាតដ្ឋាន ពង្រឹងវិធានការច្បាប់ និងបច្ចេកទេស ព្រមទាំងពិនិត្យនិងពិភាក្សាលេីរបាយការណ៍ទីផ្សារបក្សី និងសត្តឃាតដ្ឋានបក្សីនៅក្រុងដូនកែវ
ចេញ​ផ្សាយ ១០ កញ្ញា ២០២៣
34

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ខេត្ត បានរៀបចំប្រជុំពិនិត្យវាយតម្លៃសត្តឃាតដ្ឋាន  ពង្រឹងវិធានការច្បាប់  និងបច្ចេកទេស  ព្រមទាំងពិនិត្យនិងពិភាក្សាលេីរបាយការណ៍ទីផ្សារបក្សី  និងសត្តឃាតដ្ឋានបក្សីនៅក្រុងដូនកែវ  ក្រោមអធិបតីភាពលោកជំទាវ  ហោ  ម៉ាលីន  រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ឯកឧត្ដម  កៅ  ផល  អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងលោក  ទុយ  សុភ័ក្រ អភិបាលរងខេត្ត ។
កិច្ចប្រជុំ នេះមានការចូលរួមពីលោក ញ៉ិប  ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត លោកស្រី ហេង  ម៉ូរ៉ាវី  អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងសហការី  និងអ្នកពាក់ពន្ធ័សរុបចំនួន  ៥៩នាក់ ស្រី  ០៤នាក់។
ជាលទ្ធផលអង្គប្រជុំបានសម្រេចសម្របសម្រួលជាមួយភាគីពាក់ពន្ធ័អោយមានដំណេីរការគម្រោងសាងសង់សត្តឃាត ដ្ឋានបក្សីនៅក្រុងដូនកែវ  នៃគម្រោង  ADB ។ ក្រុមការងារបានចុះពិនិត្យទីផ្សារលក់បក្សី នៅផ្សារតាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter