ថ្ងៃចន្ទ ៣ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣
លោក សោសារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោងថ្នាក់ខេត្ដ PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC)
បានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជចំនួន ០៣កន្លែង ទទួលលទ្ធផលដូចខាងក្រោម៖
+សហគមន៍កសិកម្មស្វាយរន្ធអមតៈ ស្រុកសំរោង៖
-ការដ្ឋានបានចាក់បេតុងក្រាលសាបប្លង់សេបាតឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោន និងខឿនជុំវិញឃ្លាំង
+សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ស្រុកកោះអណ្តែត៖
-ការដ្ឋានបានចាក់បេតុងក្រាលសាបប្លង់សេបាតឃ្លាំងស្រូវចំណីចំណុះ ១០០តោន និងខឿនជុំវិងឃ្លាំង។
+សហគមន៍កសិកម្មភូមិបីសាមគ្គី ស្រុកកោះអណ្តែត៖
-ការដ្ឋានបានចាក់បេតុងក្រាលសាបប្លង់សេបាតឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន និងខឿនជុំវិញឃ្លាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម