ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣
លោក ទោ ចន្ទី និងលោកហន ឧត្តម មន្រ្តីការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត បាន ចុះ ណែនាំបច្ចេកទេសនិងវិធានការណ៍ធ្វេីជីវសុវត្ថិភាពដល់កសិករចិញ្ចឹមសត្វ និងបានចាក់ថ្នាំទំលាក់សត្វល្អិតគោចំនួន ០៤ក្បាល នៅភូមិពងទឹកខាងត្បូង ឃុំគុស និងភូមិអូស្ងេីន ឃុំញ៉ែងញ៉ង ព្រមទាំងបានព្យាបាលជ្រូកចំនួន ០១ក្បាលនៅភូមិក្រាំងស្វាយ ស្រុកត្រាំកក់ និងគោចំនួន ០១ក្បាល នៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង ។
តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៨ ២០០៛/គក្រ
+ជ្រូកកសិករ ៧ ៥០០៛/គក្រ
+មាន់បីសាសន៍ ៨ ៥០០៛/គក្រ
+មាន់សាច់ ៤ ៨០០៛/គក្រ
+មាន់ស្រែ ១ ៧ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១ ១០០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ មេបាត្រៀមពូជ ១០$/ក្បាល
+ស៊ុតទា ៣៣៥-៣៣៨៛/គ្រាប់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម