ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣
លោក ម៉ី សុផាន់ មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្ត និងលោក កែប ហាន នាយសង្កាត់រដ្ឋបាលជលផលព្រៃកប្បាស បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការកសាងសំណុំរឿងបទល្មើសជលផល និងនីតិវិធីធ្វើកំណត់ហេតុ ដើម្បីបញ្ជូនទៅតុលាការ នៅសណ្ឋាគារឋានសួគ៌ថ្មី ខេត្តពោធិ៍សាត់
ក្រោមការសម្របសម្រួលនីតិវិធី និងធ្វើបទបង្ហាញ ដោយ សំ សត្យា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម នៃរដ្ឋបាលជលផល។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងជួយបំពេញ បន្ថែមពង្រឹងសមត្ថភាពការងារដល់មន្ត្រីទទួលបន្ទុកនីតិកម្ម និងវិវាទ នៅតាមខណ្ឌ តាមអធិការដ្ឋានជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម