ថ្ងៃពុធ ១៣ កើត ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣
លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងលោក ង៉ែត ធួន នាយរងសង្កាត់
រដ្ឋបាលព្រៃឈើបាទី រួមជាមួយមន្ត្រីឧទ្យានសួនសត្វ បានចុះពិនិត្យដើមឈើដាំនៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ លើផ្ទៃដីទំហំ ៥៣០ហិកតា ។ តាមការពិនិត្យប៉ាន់ស្មាន និងវាយតម្លៃរួមគ្នាជាមួយ លោក ញឹក រតនពេជ្រ ប្រធានឧទ្យានសួនសត្វ ឃើញថាកូនឈើបានរស់ក្នុងអត្រាចន្លោះពី ៩៥ ទៅ ៩៧ % ។
-មន្ត្រីដើរល្បាតក្នុងដែនសមត្ថកិច្ច ពុំជួបប្រទះបទល្មើសព្រៃឈើនិងសត្វព្រៃទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម