ថ្ងៃចន្ទ ១១ កើត ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣
មន្ត្រី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថាន (CFAVC) ចំនួន ០៣ នាក់ ស្រី ០១នាក់ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់ និងអាកាសធាតុ (CSA) ព្រឹត្តិការណ៍ ទី ០៧ ចំនួន ០៣ប្រជុំ នៅសហគមន៍កសិកម្ម មរតក រុងរឿង ស្រុកទ្រាំង សហគមន៍កសិកម្ម ចំប៉ា ព្រៃ ផ្ដៅ ស្រុកព្រៃកប្បាស និង សហគមន៍កសិកម្ម ត្រពាំង ស្រង៉ែ ស្រុកត្រាំកក់ ដោយមានអ្នក ចូល រួម សរុប ចំនួន ៩០នាក់ ស្រី ៦៩នាក់ តាមមាតិកា ដូច ខាង ក្រោម ៖
+ ការ អនុវត្ត ផលិតកម្ម កសិកម្ម តាម កិច្ច សន្យា
-អត្ថប្រយោជន៍ នៃ កិច្ច សន្យា កសិកម្ម
-សិទ្ធ និង កាតព្វកិច្ច ភាគី ពាក់ព័ន្ធ
-ស្វែង យល់ ដៃគូ អាជីវកម្ម និង ស្ថាប័ន គាំទ្រ
+ការ កត់ត្រា លើ ចំណូល ចំណាយ
-អ្វី ជា សារៈសំខាន់ នៃការ កត់ ត្រា
-ការ បំពេញ សៀវភៅ កត់ ត្រា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម