ថ្ងៃចន្ទ ១១ កើត ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣
មន្រ្តី អង្គភាព អនុវត្ត គម្រោងថ្នាក់ខេត្ដ PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) ចំនួន ០៣នាក់ ស្រី ០២នាក់ បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ព្រឹត្តការណ៍ទី៧ ចំនួន ០៣ប្រជុំ នៅ សហគមន៍ កសិកម្ម មរតក រុងរឿង ស្រុកទ្រាំងសហគមន៍កសិកម្ម ស្វាយ រន្ធ អមតៈ ស្រុកសំរោង និង សហគមន៍កសិកម្ម ត្រពាំង ចក ស្ឬុកត្រាំកក់ ដោយមានអ្នកចូលរួមសរុបចំនួន ៩០នាក់ស្រី ៥៣នាក់ តាមមាតិកា ដូចខាងក្រោម៖
+រំលឹកមេរៀនសប្តាហ៍មុន
+ការប្រមូលផល និងក្រោយប្រមូលផល
-ពេលវេលាប្រមូលផល
-ឧបករណ៍ប្រមូលផល
-បច្ចេកទេសហាលសម្ងួត
-វាស់ស្ទង់ទិន្នផល
-ការដឹកជញ្ជូន
-ចំបើងស្រូវ
-ជញ្រ្ជាំងស្រូវ
+សិទ្ធការងារ
សិទ្ធការងារក្នុងផលិតកម្ម SRPកសិករត្រូវ៖
- ដឹងពីគ្រោះថ្នាក់ការងារ
- ដឹងពីការងារដោយបង្ខំ
- ដឹងពីរើសអើងការងារ
- ដឹងពីសេរីភាពសហគមន៍កសិកម្ម
- ដឹងពីប្រាក់ឈ្នួល/ប្រាក់កម្រៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម