ថ្ងៃចន្ទ ១១ កើត ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣
លោក ទោ ចន្ទី និងលោក ហន ឧត្ដម មន្រ្ដីការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត បាន ចុះ ណែនាំបច្ចេកទេសនិងវិធានការណ៍ធ្វេីជីវសុវត្ថិភាពដល់កសិករចិញ្ចឹមសត្វ និងចាក់ថ្នាំទំលាក់សត្វល្អិតគោចំនួន ០២ក្បាលនៅភូមិថ្មី និងជ្រូក ចំនួន ១០ក្បាលនៅភូមិត្រាច ព្រមទាំងបានព្យាបាលជំងឺដុំពកស្បែកគោចំនួន ០២ក្បាល នៅភូមិប្រជុំ ឃុំស្រែរនោង ស្រុកត្រាំកក់ និងបានធ្វើការវះកាត់ កូនគោចំនួន ០១ក្បាល ដោយមិនមានរន្ធគូទ(បិទទ្វារលាមក) ដោយកូនគោទទួលបានសុខភាពល្អ ក្រោយវះកាតលនៅភូមិឃ្លោងទ្វារ ឃុំរនាង ស្រុកទ្រាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម