ថ្ងៃពុធ ១៤ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២
ពេលព្រឹក អង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានប្រជុំពិនិត្យវឌ្ឍនភាពគម្រោង និងរៀបចំផែនការបន្ត ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តី PPIU សរុបចំនួន ០៩នាក់ ស្រី ០៣នាក់។
២.ពេលរសៀល អង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានប្រជុំឆ្លុះបញ្ជាំងពីការអនុវត្តសកម្មភាពការងារកន្លងមករបស់គម្រោង ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានភ្នាក់ងារអនុវត្តគម្រោងខេត្ត ព្រមទាំងមានការចូលរួមពីលោកអនុប្រធានក្រុមទីប្រឹក្សាគម្រោង និងទីប្រឹក្សា និងមន្រ្តី PPIU សរុបអ្នកចូលរួម ១២នាក់ ស្រី ០៣នាក់ ក្រោមរបៀបវារៈ៖
-រៀបចំសម្រាប់ការអនុវត្តផែនការសកម្មភាព២០២៣
-បង្ហាញពីវឌ្ឍនភាពនៃការធ្វើបង្ហាញ និងបញ្ហាប្រឈមកន្លងមក
-ការបញ្ជូលទិន្នន័យសាងសង់ឡជីវឧស័្មន តារាងសកម្មភាពលទ្ធផលការងារផ្នែកឡជីវឧស័្មន ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពផ្សេងៗ
-សកម្មភាពការងារ និងផែនការឆ្នាំ២០២៣ ផ្នែកទទួលខុសត្រូវរបស់ CARDI
-បញ្ហាផ្សេងៗ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម